ភ្នំពេញ៖ ប្ដីប្រពន្ធពីរនាក់កំពុងហូបបាយថ្ងៃត្រង់ លឺគេលក់លៀសហាល ក៏ស្រែកហៅទិញលៀស ស្រែកឮៗពេក បណ្ដាលឲ្យភ្ញាក់ប្រពន្ធអ្នកជិតខាង ធ្វើអោយប្រពន្ធអ្នកជិតខាងដែលកំពុងដេកភ្ញាក់ពីដំណេកខឹងសម្បា បានប្រាប់ប្តី ប្តីមានកំហឹងក៏យកកាំបិតតាំងតោទៅអាលថ្ពាល់ឈា.ម.ស្រោចពេញខ្លួន។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅបន្ទាប់ជួលមួយកន្លែង ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រពភពីពលរដ្ឋដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុ មានស្រ្តីម្នាក់កំពុងហូបបាយថ្ងៃត្រង់ លឺគេលក់លៀសហាល ក៏ស្រែកហៅទិញលៀស ដោយស្រែកឮៗពេក បណ្ដាលឲ្យភ្ញាក់ប្រពន្ធអ្នកជិតខាងដែលកំពុងដេកក្នុងបន្ទប់ជាប់គ្នា ភ្ញាក់ពីដំណេកខឹងសម្បា បានប្រាប់ប្តី ឯប្តីក៏មានកំហឹងក៏យកបានយកអង្រែទៅគប់ទៅលើស្ត្រីខាងលើ តែមិនចំ ហើយក៏បានឈ្លោះទាស់ពាក្យសម្តីគ្នាយ៉ាងតឹងសសៃកភ្លាមនោះជនបង្ករខាងលើក៏បានស្ទុះទៅយក កាំបិតតាំងតោទៅអាលថ្ពាលគាត់បន្ថែមទៀត បណ្តាលអោយឈាមហូស្រោចពេញខ្លួន។
ភ្លាមៗនោះជនរងគ្រោះត្រូវបានបងប្អូនអ្នកជិតខាងបានដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យឯកជនដែលនៅជិតកន្លែងកើយហេតុភ្លាមៗផងដែរ។
ក្រោយមកក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលនិងរដ្ឋបាល ចោមចៅ៣ កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុនិងបាននាំខ្លួនជនបង្កខាងលើមកសួរនាំ។
ជនបង្ករបានប្រាប់សមត្ថកិច្ចថា បុរសជាជនរងគ្រោះខាងលើតែងតែរងរឿងគាត់រហូត ទើបតែថ្ងៃនេះគាត់ខឹងជនរងគ្រោះដែលធ្វើអោយប្រពន្ធគាត់ភ្ញាក់ពីណេកក៏បានយកអង្រែទៅគប់និងបានយកកាំបិតតាំងតោទៅអាលមុខដូចឆ្នេះ។
បច្ចុប្បន្នជនបង្ករខាងលើត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ធ្វើការឃាត់ខ្លួនដើម្បីចាត់ការតាមនីតិវិធីច្បាប់៕